រឿង ព្រះគោព្រះកែវ ព្រះគោព្រះកែវ

https://www.youtube.com/watch?v=3wCFBUjjV9s

រឿង ព្រះគោព្រះកែវ ព្រះគោព្រះកែវ 

ផ្ទាំងផ្សព្វផ្សាយ នៅឆ្នាំ១៩៦៥
ជាអក្សរសិល្ប៍បែបប្រវត្តិសាស្រ្តមួយ ដែលកើតឡើងនៅក្នុងពេលដែលកម្ពុជាជួបកលយុគនៃការឈ្លានពានរបស់ជនជាតិសៀមនាក្នុងសម័យលង្វែក ដោយចិត្តចោរចិត្តបានវត្ថុមានតម្លៃរបស់កម្ពុជា រួមទាំងភាពឆោតល្ងង់លោភប្រាក់របស់រាស្រ្តខ្មែរ កាប់ច្បារឬស្សីការពារបន្ទាយលង្វែក។ អក្សរសិល្ប៍បែបប្រវត្តិសាស្រ្តមួយនេះ ត្រូវបានគេរកឃើញជាកំណាព្យហើយបានចេញផ្សាយដោយសាសនាបណ្ឌិតនៅដើមទសវត្សឆ្នាំ៥០មកម៉េះ។ ទន្ទឹមនិងនេះ ជំនឿ និង ប្រវត្តិនេះនៅតែស្ថិតក្នុងផ្នត់គំនិតនៃប្រជាជាតិខ្មែររៀងដរាបមកដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៦៦ នៃសម័យសង្គមរាស្រ្តនិយមរឿងព្រះគោព្រះកែវ បានផលិតជាខ្សែភាពយន្ត ដ៏ទៅពីរផលិតកម្មដោយផលិតកម្មទាំងនោះគោរពតាមដំណើររឿងនៃអក្សរសិល្ប៍ខ្មែរដែលចារឹកតាំងយូរមកហើយ ហើយក្រៅពីស្ទើឌីយ៉ោថតរៀងខ្លួន ផលិតកម្មទាំងពីរបានជ្រើសរើសយកទឹកដីអង្គរ ខេត្តសៀមរាបថតដូចគ្នា។ ការដាក់បញ្ចាំងលើរោងភាពយន្តនៃផលិតកម្មទាំងពីរ គឺខុសគ្នារវាងពីរខែតែប៉ុណ្ណោះ។ វណ្ណកម្មទី១ ជាស្នាដៃរៀបរៀងនិងដឹកនាំរឿងដោយអ្នកនិពន្ធប្រលោមលោក គង្គ ប៊ុនឈឿន ក្រោមការជួយផ្គត់ផ្គង់ការផលិតពីលោកជំទាវ ណា នូ ចាងហ្វាងផលិតកម្ម ព្រះគោព្រះកែវភាពយន្ត ។ ខ្សែភាពយន្តនេះផលិតអស់រយះពេលជាង៦ខែ ហើយបានដាក់បញ្ចាំងជាលើកដំបូងនៅខែកុម្ភៈ ឆ្នាំ១៩៦៦ នារោងភាពយន្តភ្នំពេជ្រ រាជធានីភ្នំពេញ។ សម្រាប់ស្នាដៃមួយនេះ លោកគង្គប៊ុនឈឿន បានជ្រើសយកលោក សោម ដូរិន សម្តែងជាព្រះកែវ , នាង កែវ មន្ថា សម្តែងតួព្រះនាងពៅ , លោក ណុប ណែម សម្តែងតួឪពុកព្រះគោព្រះកែវ ព្រះចៅក្រុងកម្ពុជាសម្តែងដោយ លោក ជុំ កែម។ យើងបានរកឃើញឯកសារតិចតួចណាស់ដែលនិយាយអំពីខ្សែភាពយន្តព្រះគោព្រះកែវរបស់លោកគង្គប៊ុនឈឿន សូម្បីតែចម្រៀងមួយបទដែលដាក់បញ្ចូលក្នុងឈុតមួយដែលព្រះនាងពៅនឹករលឹកដល់ព្រះកែវ មានចំណងជើងថា ស្រណោះស្រះស្រង់ ក៏បាត់បង់ដែរ។ ក្រោយខ្សែភាពយន្តនេះទម្លាក់ចុះមួយសប្តាហ៍ នៅពាក់កណ្តាលខែមីនា ឆ្នាំ១៩៦៦ វណ្ណកម្មទី២ នៃរឿងព្រះគោព្រះកែវបានបង្ហាញខ្លួនបង្អួតស្នាដៃដល់មហាទស្សនិកជន។ វណ្ណកម្មទី២នេះត្រូវបានធ្វើឡើងដោយផលិតករ លី វ៉ា ក្រោមការជួយចាត់ចែងឈុតឆាកអភិនិហាសិល្ប៍សាស្រ្តពីផលិតករលីប៊ុនយីម។ វណ្ណកម្មនេះលោក លី វ៉ា បានជ្រើសយកតួប្រុសស្រីថ្មីពីរដួងសម្តែងជាតួឯកក្នុងរឿងនេះ គឺមាន លោក ណៃ ស៊ីណូ ជាតួព្រះកែវ និង នាង ពៅ ទេវី ជាតួព្រះនាងពៅ។ ឯតួព្រះចៅក្រុងកម្ពុជាអធិបតី សម្តែងដោយ លោក ពៅ យូឡេង , តួព្រះចៅក្រុងសៀមសម្តែងដោយ លោក ឈួន ឆៃ។ អ្វីដែលជាការចងចាំសម្រាប់មហាជនទស្សនិកជនទៀតនោះ ចម្រៀងមួយបទដែលបានដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះបាននៅសេសសល់ដល់បច្ចុប្បន្ន។ ចំពោះស្នាដៃរបស់ លោកលីវ៉ា ត្រូវបានគេផ្សាយគុណសម្បត្តិនៅក្នុងទស្សនាវដ្តី នាខែមេសា ឆ្នាំ១៩៦៦ ដោយលើសរសើរអំពី ការកាត់តឈុតឆាកសិល្ប៍សាស្រ្តហោះហើរ ប្រែក្រឡា បានយ៉ាងល្អ គួរទស្សនាដោយខានតែបានដោយគេបានប្រៀបធៀបទៅនិងការផលិតសិល្ប៍សាស្រ្ត របស់ភាពយន្តឥណ្ឌា , ការជល់មាន់ ជល់ដំរី រៀបចំយ៉ាងសមរម្យ , រូបភាពនៃខ្សែភាពយន្តធម្មជាតិគួរអោយទាក់ទាញជាទីបំផុត។
រក្សាសិទ្ធដោយ៖ ក្រុមព្រះសុរិយា 

Comments

Popular posts from this blog

រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ

រឿងកុលាបប៉ៃលិន

រឿង នាងចន្ទកេសី រឺ ជៀវគុណចន្ទកេសី