រឿង នាងចន្ទកេសី រឺ ជៀវគុណចន្ទកេសី

https://www.youtube.com/watch?v=162nnh7r7ms

រឿង នាងចន្ទកេសី រឺ ជៀវគុណចន្ទកេសី 
លោកម៉ុង ដូលីន និងនាង គឹម ណូវ៉ា ក្នុងរឿង នាងចន្ទកេសី ឆ្នាំ១៩៦៩

ភាពយន្តដ៏ល្បីល្បាញមួយក្នុងចំនោមភាពយន្តជាច្រើនដែលជាវណ្ណកម្មនៃផលិតកម្ម កងពេជ្រភាពយន្ត ធ្វើអោយមហាជននៅនឹកឃើញតែកាលលឺសូរចំណងជើងនៃខ្សែភាពយន្តរឿង ជាវគុណ ចន្ទកេសី។ ជៀវគុណចន្ទកេសី ជាខ្សែភាពយន្តបុរាណខ្មែរ បែបមនោសញ្ចេតនាស្នេហា និងការតស៊ូឆ្លុះបញ្ចាំងអំពីព្រហ្មវិហារធម៌ គុណធម៌ សច្ចះធម៌ និងការលះបង់ដ៏ត្រឹមត្រូវមួយសម្រាប់បុព្វេហេតុជាតិមាតុភូមិ។ រឿង ជាវគុណចន្ទកេសី នេះជាស្នាដៃនិពន្ធនិងដឹកនាំរឿងសម្តែងដោយ លោក ឈា នុ អ្នកដឹកនាំរឿងដ៏មានថ្វីដៃម្នាក់។ ផ្តើមនៃរឿងនេះ ផលិតករយើងបានបង្ហាញអំពីសោភណភាពនៃជនបទស្រុកស្រែក្នុងបុរាណកាល ដ៏យូរលង់នៃជនជាតិខ្មែរ។ ឈុតអភិនិហាបានបង្ហាញឡើងគួរអោយភ្ញាក់ផ្អើល ដោយសុបិននិមិត្តដ៏អស្ចារ្យ នៃព្រះអង្គ ជាវគុណ ព្រះមហាក្សត្រនៃនគរពារាណសី។ ស្តេចមានព្រះសូរ្យឆ្លើយឆ្លងផ្តេះផ្តងស្នេហាជាមួយនារីដ៏ស្រស់ស្អាតម្នាក់ដែលព្រះអង្គពុំដែលស្គាល់នាងសោះ។ ក្រោយបញ្ចប់ចម្រៀងនេះហើយឈ្មោះ នាង ចន្ទកេសី ថ្វាយបង្គំលាដោយទុកនូវនាមរបស់នាង រួមទាំងឈ្មោះស្រុកដែលនាងរស់នៅ។ តឿនពីព្រះដំណេកភ្លាម ព្រះអង្គជាវគុណ ចាប់គូររូបនាង ហើយអោយមហាឧបរាជទៅរកនារីក្នុង រូបគំនូរនេះនៅស្រុកចន្ទតាគៀម។ ការស្វែងរកគឺមានពិតដូចសុបិនមែន នាងចន្ទកេសី គឺជានារីដែលស្អាត ផ្តាច់គេក្នុងស្រុកនិងជាកូនស្រីរបស់លោកមហាសេដ្ឋីនៃស្រុកចន្ទតាគៀម។ ចន្ទកេសី ជាមនុស្សប្រកបនិងប្រកាន់សុជីវធម៌ខ្ពស់ រួមទាំងនាងប្រកាន់នូវការគោរពក្នុងការរស់នៅ ដោយមិនគិតពីឋានៈ។ ទម្លាប់មួយបានកើតឡើងថា មហាឧបរាជហ៊ានពាក់ស្បែកជើងឡើងលើល្វែងជ័យនៃផ្ទះនាង។ ត្បិតតែនាងជាតម្រូវការនៃព្រះមហាក្សត្រក៏ពិតមែន តែក្នុងចិត្តឧបរាជមានគំនុំដ៏ភ្លើង ដោយនឹកឃើញនូវការស្តីបន្ទោសអោយខ្លួន នាងនិងគ្រួសារតែលោកឧបរាជយកទៅធ្វើទោស នៅពេលដែលពួកគេទៅរាជធានី ហើយឧបរាជយកនារីផ្សេងម្នាក់ទៀតទៅថ្វាយព្រះរាជា ដោយបន្លំធ្វើជានាងចន្ទកេសី។ រឿងរ៉ាវទាំងអស់ត្រូវបានរកឃើ់ញវិញ ដោយព្រះស្នំនៃព្រះរាជាទៅសង្គ្រោះនាងចន្ទកេសី និងគ្រួសារ ។ ព្រះមហាក្សត្រស្តេចដាក់ទោសលោកឧបរាជ អោយនរិទេសចេញពីព្រះនគរ ហើយព្រះអង្គ រៀបអភិសេកជាមួយនាងចន្ទកេសីជាព្រះមហេសី។ មិនយូរប៉ុន្មានការផ្សាយពីសម្ភស្សរបស់ព្រះមហេសី បានល្បីដល់ព្រះចៅក្រុងចិន ព្រះចៅក្រុងចិនបានថ្វាយសារមួយសុំធ្វើសឹកដណ្តើមយកព្រះមហេសី។ ដោយព្រះកាយរបស់ព្រះនាងមានតម្លៃ សម្រាប់ស្តេចចិន និងមិនចង់ធ្វើសឹកបង្ហូរឈាម ព្រះនាងចន្ទកេសី សុំចិត្តលះលែងព្រះស្វាមី ធ្វើដំណើរទៅនគរចិន ដោយភក្តីភាព។ ថ្ងៃពេញបូរមី ព្រះរាជាបានទតឃើញ នូវភក្តីភាពមួយស្មានមិនដល់ គឺសពព្រះនាងបានអណ្តែតបញ្រាស់តាមទឹកទន្លេមេគង្គហូរចាក់ចូលក្នុងព្រះនគរ។ ខ្សែភាពយន្តធ្វើអោយមហាទស្សនិកជនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន និងស្ងើចសរសើរចំពោះការផលិតបានយ៉ាងល្អ ប្រកបដោយគំនិតច្នៃប្រឌិតច្នៃ ។ នេះ ផលិតករយើងបានជ្រើសយកនាងគីមណូវ៉ា សម្តែងជាព្រះនាងចន្ទកេសី , លោក គង់ សំអឿន សម្តែងជាតួព្រះអង្គ ជាវគុណ , ព្រះចៅក្រុងចិន សម្តែងដោយលោកម៉ុងដូលីន , មហាឧបរាជសម្តែងដោយ ឧឌុំ , ព្រះស្នំ សម្តែងដោយនាងរ៉ូហ្សាណារ៉ា។
រក្សាសិទ្ធដោយ៖ ក្រុមព្រះសុរិយា 

Comments

  1. សូមទោស​ តើរឿងនេះនរណាអ្នកនិពន្ធដែរ ? ហើយមានរយៈពេលប៉ុន្មាននាទី?

    ReplyDelete

Post a Comment

Popular posts from this blog

រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ

រឿងកុលាបប៉ៃលិន