Posts

Showing posts from March, 2019

ប្រវត្តិ លោក អ៊ឹម សុងសឺម

Image
លោក អ៊ឹម សុងសឺម

ប្រវត្តិនាងហួយ មាស (ភាគ១)

Image
ប្រវត្តិនាងហួយ មាស (ភាគ១) នាង ហួយ មាស   មាស មេត្រី ជារហស្សនាមរបស់សិល្បការិនី ហួយ មាសដែលតែងតែនាងចេញពីវិទ្យុជាតិក្នុងនាទីកំសាន្តនាសម័យសង្គមរាស្រ្តនិយមនិងសាធារណៈរដ្ឋខ្មែរ។ សព្វថ្ងៃនេះ មរតកស្នាដៃរបស់មាស មេត្រីនៅតែបំរើអារម្មណ៍មហាជនជាច្រើនជំនាន់មកហើយ បើទោះជារូបកាយពិតនៃនាងបានរលាយបាត់ពីផែនដីនេះតាំងពីសម័យខ្មែរក្រហមម្ល៉េះ។ សិល្បការិនីរូបនេះត្រូវបានគេចាត់ទុកថា ជាសិល្បករពហុជំនាញ ដោយនាងអាចបំពេញតួនាទីជាច្រើនក្នុងវិស័យសិល្បៈដូចជា វិស័យចម្រៀង , ភាពយន្ត , ល្ខោននិយាយ , ការនិពន្ធ , ការអធិប្បាយ , ពិធីករ , អ្នកអានព័ត៌មាន និងអ្នកសម្រួបសម្រួលកម្មវិធី ។ ដើម្បីរំលឹកស្នាដៃជាច្រើនរបស់សិល្បការិនីរូបនេះ ក្រុមព្រះសុរិនិងរៀបរាប់អំពីប្រវត្តិរបស់នាង និង ស្នាដៃចំបងៗជាច្រើនដែលលោកស្រីបានកសាង។ នាង ហួយ មាស កើតនៅថ្ងៃទី៦ខែមករា១៩៤៦ នៅស្រុកចម្ការសំរោង ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់អ្នកស្រីឈ្មោះ ហួយយ៉ុត មុខរបរជាបុគ្គលិកស្ថានីយអយស្ម័យយានបាត់ដំបង និងម្តាយឈ្មោះ ប៊ុតជិន ជាមេផ្ទះ។ អ្នកស្រីហួយមាសជាកូនស្រីពៅនៃបណ្ដាកូនទាំងបី។ នៅដើមឆ្នាំ១៩៦៣ ពេលនាងរៀននៅឆ្នាំទីបួនក្នុងអនុវិទ្យាល័យដែលជាថ្នាក់ត្រៀមប្រឡងឌីប្...

រឿង ព្រះគោព្រះកែវ ព្រះគោព្រះកែវ

Image
https://www.youtube.com/watch?v=3wCFBUjjV9s រឿង ព្រះគោព្រះកែវ ព្រះគោព្រះកែវ  ផ្ទាំងផ្សព្វផ្សាយ នៅឆ្នាំ១៩៦៥ ជាអក្សរសិល្ប៍បែបប្រវត្តិសាស្រ្តមួយ ដែលកើតឡើងនៅក្នុងពេលដែលកម្ពុជាជួបកលយុគនៃការឈ្លានពានរបស់ជនជាតិសៀមនាក្នុងសម័យលង្វែក ដោយចិត្តចោរចិត្តបានវត្ថុមានតម្លៃរបស់កម្ពុជា រួមទាំងភាពឆោតល្ងង់លោភប្រាក់របស់រាស្រ្តខ្មែរ កាប់ច្បារឬស្សីការពារបន្ទាយលង្វែក។ អក្សរសិល្ប៍បែបប្រវត្តិសាស្រ្តមួយនេះ ត្រូវបានគេរកឃើញជាកំណាព្យហើយបានចេញផ្សាយដោយសាសនាបណ្ឌិតនៅដើមទសវត្សឆ្នាំ៥០មកម៉េះ។ ទន្ទឹមនិងនេះ ជំនឿ និង ប្រវត្តិនេះនៅតែស្ថិតក្នុងផ្នត់គំនិតនៃប្រជាជាតិខ្មែររៀងដរាបមកដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៦៦ នៃសម័យសង្គមរាស្រ្តនិយមរឿងព្រះគោព្រះកែវ បានផលិតជាខ្សែភាពយន្ត ដ៏ទៅពីរផលិតកម្មដោយផលិតកម្មទាំងនោះគោរពតាមដំណើររឿងនៃអក្សរសិល្ប៍ខ្មែរដែលចារឹកតាំងយូរមកហើយ ហើយក្រៅពីស្ទើឌីយ៉ោថតរៀងខ្លួន ផលិតកម្មទាំងពីរបានជ្រើសរើសយកទឹកដីអង្គរ ខេត្តសៀមរាបថតដូចគ្នា។ ការដាក់បញ្ចាំងលើរោងភាពយន្តនៃផលិតកម្មទាំងពីរ គឺខុសគ្នារវាងពីរខែតែប៉ុណ្ណោះ។ វណ្ណកម្មទី១ ជាស្នាដៃរៀបរៀងនិងដឹកនាំរឿងដោយអ្នកនិពន្ធប្រលោមលោក គង្គ ប៊ុនឈឿន ក្រោមការជួយផ្គត់ផ្គង់ការផលិតពីលោកជំទាវ...

រឿង នាងចន្ទកេសី រឺ ជៀវគុណចន្ទកេសី

Image
https://www.youtube.com/watch?v=162nnh7r7ms រឿង នាងចន្ទកេសី រឺ ជៀវគុណចន្ទកេសី   លោកម៉ុង ដូលីន និងនាង គឹម ណូវ៉ា ក្នុងរឿង នាងចន្ទកេសី ឆ្នាំ១៩៦៩ ភាពយន្តដ៏ល្បីល្បាញមួយក្នុងចំនោមភាពយន្តជាច្រើនដែលជាវណ្ណកម្មនៃផលិតកម្ម កងពេជ្រភាពយន្ត ធ្វើអោយមហាជននៅនឹកឃើញតែកាលលឺសូរចំណងជើងនៃខ្សែភាពយន្តរឿង ជាវគុណ ចន្ទកេសី។ ជៀវគុណចន្ទកេសី ជាខ្សែភាពយន្តបុរាណខ្មែរ បែបមនោសញ្ចេតនាស្នេហា និងការតស៊ូឆ្លុះបញ្ចាំងអំពីព្រហ្មវិហារធម៌ គុណធម៌ សច្ចះធម៌ និងការលះបង់ដ៏ត្រឹមត្រូវមួយសម្រាប់បុព្វេហេតុជាតិមាតុភូមិ។ រឿង ជាវគុណចន្ទកេសី នេះជាស្នាដៃនិពន្ធនិងដឹកនាំរឿងសម្តែងដោយ លោក ឈា នុ អ្នកដឹកនាំរឿងដ៏មានថ្វីដៃម្នាក់។ ផ្តើមនៃរឿងនេះ ផលិតករយើងបានបង្ហាញអំពីសោភណភាពនៃជនបទស្រុកស្រែក្នុងបុរាណកាល ដ៏យូរលង់នៃជនជាតិខ្មែរ។ ឈុតអភិនិហាបានបង្ហាញឡើងគួរអោយភ្ញាក់ផ្អើល ដោយសុបិននិមិត្តដ៏អស្ចារ្យ នៃព្រះអង្គ ជាវគុណ ព្រះមហាក្សត្រនៃនគរពារាណសី។ ស្តេចមានព្រះសូរ្យឆ្លើយឆ្លងផ្តេះផ្តងស្នេហាជាមួយនារីដ៏ស្រស់ស្អាតម្នាក់ដែលព្រះអង្គពុំដែលស្គាល់នាងសោះ។ ក្រោយបញ្ចប់ចម្រៀងនេះហើយឈ្មោះ នាង ចន្ទកេសី ថ្វាយបង្គំលាដោយទុកនូវនាមរបស់នាង រួមទាំងឈ្មោះស្រុកដែលនាងរស់នៅ។ តឿនពីព្រះ...

រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ

Image
រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ  ផ្ទាំងផ្សព្វផ្សាយភាពយន្ត នៅឆ្នាំ១៩៦៧ ..................................................................... ប្រជាជនខ្មែរគ្រប់ស្រទបគ្រប់វ័យ តែងតែរំលឹកនឹកចេះចាំរឿងព្រេងបុរាណមួយដែលហៅតគ្នាថា ព្រះលក្សិណវង្ស។ អ្វីដែលមហាជនបានស្គាល់រឿងនេះគឺមិនមែនទើបតែស្គាល់នៅក្នុងសម័យថ្មីៗនេះទេ គឺស្គាល់តាំងពីយូរណាស់មកហើយ តាមការអានសាស្រ្តា ការលេងចាប៉ី ការសម្តែងល្ខោនបាសាក់ដោយយកដំណើររឿងនេះមកបង្ហាញ។ រឿង ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរនេះ ជាប្រភេទសាស្រ្តាល្បែកបែបពុទ្ធិនិយមក្លាយហួសហេតុ នៃគម្ពីរ ៥០០០ជាតក។ រឿងនេះមានដំណើររឿងវែងឆ្ងាយ ពីវែងជីវិតនៃតួអង្គព្រះលក្សិណវង្ស។ នៅក្នុងគ្រាដែលកំពុងរស់ក្នុងកោះសន្តិភាព ក្រោមព្រះរាជមគ្គុទេសដ៏ឆ្នើមនៃសម្តេចព្រះប្រមុខរដ្ឋ ព្រះនរោត្តមសីហនុ ព្រះបិតាសិល្បៈជាតិ រឿងនេះត្រូវបានផលិតករភាពយន្តដ៏ម្នាក់គឺ លោក ឡាយ ងួនហេង បានផលិតយ៉ាងពិសេសសម្រាប់សហការផលិតកម្មវណ្ណចន្ទភាពយន្ត និងសុរិយាភាពយន្តរបស់លោក បានដាក់បញ្ចាំងជាលើកដំបូងនៅរោងភាពយន្តភ្នំពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ។ ក្រុមព្រះសុរិយាយើងខ្ញុំបានរកឃើញឯកសារមួយចំនួនដែលទាក់ទងនិងខ្សែភាពយន្ត...

ដើមកំណើតនៃកុនខ្មែរ

Image
នៅលើពិភពលោកយើងនេះ វិស័យភាពយន្តគឺជាវិស័យមួយដ៏មានប្រជាប្រិយភាពខ្លាំងក្លាគួរអោយកត់សម្គាល់។ សម្រាប់ប្រទេសកម្ពុជាវិញ វិស័យភាពយន្តខ្មែរត្រូវបានគេដាក់បញ្ចូលថាជាសិល្បៈទី៧នៃជាតិខ្មែរ ព្រោះថាវិស័យនេះបានរួមបញ្ចូលសិល្បៈ៦ទម្រង់ខុសៗគ្នា ក្នុងនោះរួមមាន សិល្បៈស្ថាបត្យកម្ម , សិល្បៈចម្លាក់ , សិល្បៈគំនូរ , សិល្បៈតន្រ្តី , សិល្បៈរបាំ , , សិល្បៈអក្សរសិល្ប៍ ហើយរួមបញ្ចូលគ្នាផលិតចេញទម្រង់សិល្បៈទី៧នេះឯង។ នៅប្រទេសកម្ពុជា វិស័យភាពយន្តបានលូតលាស់លឿនទៅមុខ ប្រកបដោយគុណភាពនៅកំឡុងទសវត្សឆ្នាំ៦០និង៧០ ដែលគេសន្មតថាជាយុគមាសនៃភាពយន្តខ្មែរ។ តើភាពយន្តហូរចូលមកកម្ពុជាតាំងពីពេលណា? លោក សូ ហ៊ាន ក្នុងរឿងព្រលឹងផលីកម្ម ឬចំប៉ាមាសវគ្គ២  ឆ្នាំ១៩៧១ សិល្បៈភាពយន្ត បានហូរចូលមកប្រទេសកម្ពុជា នៅពេលបារាំងចូលមកដាក់អាណានិគមលើកម្ពុជា ដោយយើងស្រាវជ្រាវឃើញថា នៅចុងឆ្នាំ១៩១០ មានរោងភាពយន្តពីរមានវត្ថមាន នៅរាជធានីភ្នំពេញ ហើយក៏មានការបញ្ចាំងកុនចល័ត បញ្ចាំងភាពយន្តនៅតំបន់ទាំងឡាយក្នុងព្រះរាជាអាណាចក្រមួយនេះ ដែលសុទ្ធសឹងតែនាំចូលដោយពួកអ្នករដ្ឋការបារាំងទាំងអស់។ ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស មានក្រុមផលិតជនជាតិបារាំងមួយក្រុមបា...

the first film in Cambodia

In the world, the film industry is a very popular sector. For Cambodia, the Cambodian cinema has been introduced as the seventh art of Cambodian because it has integrated six different art forms, including art, architecture, sculpture, painting, art, music, art. Dance, arts, literature, and artwork. In Cambodia, the movie industry has grown rapidly in quality during the 1960s and 1970s, which are supposed to be the golden age of Khmer films.When was the movie coming to Cambodia? Cinema came to Cambodia when French came to colonial Cambodia, we discovered that at the end of 1910 two cinemas existed in Phnom Penh, and there were screenings for screenings in various areas of the Kingdom. This empire was all imported by French officials. During the reign of King Samdech Preah Sisowath Monivong, a group of French crew members came to take an adventure film about Cambodia, especially the Great Angkor Wat, which is hiding in the middle of the desert.After the film was screened, there was a lo...

រឿង អរុណអកក្ខរា

Image
រឿង អរុណអក្ខរា ក្របសៀវភៅ ប្រលោមលោកខ្មែរ  វណ្ណកម្មមួយដែលយើងគួរតែរំលឹកនិងមិនអាចបំភ្លេចបានចំពោះមហាទស្សនិកជនខ្មែរដែលធ្លាប់ បានទស្សនាខ្សែភាពយន្តរឿង ស្រមោលអក្ខរា ។ ខ្សែភាពយន្តនេះមានឈ្មោះល្បីល្បាញខ្ទ័រខ្ទារពោព្រះរាជាណាចក្រកម្ពុជានៃសម័យសង្គមរាស្រ្តនិយម ដែលប្រកបដោយភាពល្អវិសេសវិសាល មានគំនិតអប់រំ និង ការតស៊ូវណ្ណៈយ៉ាងប្តូរផ្តាច់គួរអោយសិក្សា។ ស្រមោលអក្ខរា បានចេញផ្សាយជាប្រលោមលោកមុនពេលភាពយន្តនេះដាក់បញ្ចាំងលើរោងភាពយន្ត។ ស្នាដៃដ៏វិសេសវិសាលនេះបានកើតចេញពីទឹកខ្មៅដ៏សំរិតសំរាំងនៃកវី ប៊ីវ ឆៃលាង ហើយលោកបានយកស្នាដៃមួយនេះទៅផលិតជាខ្សែភាពយន្តអស់ក្នុងរយៈពេល៦ខែ ហើយបានបង្ហាញខ្លួនជាលើកដំបូង នៅលើផ្ទាំងសំពត់សនៃរោងភាពយន្តហាវៃ នាដើមខែវិច្ឆិកា ឆ្នាំ១៩៦៥។ .......................................................................... ស្រមោលអក្ខរាបានរៀបរាប់អំពី ជីវិតរបស់តួអង្គឯកពីរដួងគឺអរុណ និង អក្ខរា នៅលើទឹកដីកំពតដ៏ស្រស់ឆើតឆាយ។ ក្នុងគ្រួសារប្រកាន់វណ្ណៈហួសហេតុបានធ្វើអោយអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាទាំងមនោសញ្ចេតនាត្របាញ់ចូលគ្នាលុះដល់ថ្ងៃស្លាប់។ អរុណនិងអក្ខរាធ្លាប់ចារឹកឈ្មោះគ្នាលើថ្ម ដោយបេះដូងដ៏ស្រស់ថ្លារបស់ពួកគេ តាំងពីកុ...

រឿងកុលាបប៉ៃលិន

Image
https://www.youtube.com/watch?v=4zKq1qrE6Y8 រឿង កុលាបប៉ៃលិន នាង ឌី សាវ៉េត និង លោកយី គីឡែន ក្នុងឈុតរឿកុលាបប៉ៃលិន ឆ្នាំ១៩៦៥ កុលាបប៉ៃលិន ជាប្រលោមលោកមួយដ៏ល្បីល្បាញរបស់អ្នកកវី ញ៉ុក ថែម ហើយត្រូវបានក្រសួងសិក្សាធិការជាតិដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅថ្នាក់ទី៣ទំនើបនៃថ្នាក់អនុវិទ្យាល័យតាំងពីដើមទសវត្សឆ្នាំ៦០។ ដើមឆ្នាំ១៩៦៥ កូលាបប៉ៃលិន ត្រូវបានផលិតកម្ម វណ្ណចន្ទ យកមកផលិតជាខ្សែភាពយន្តប្រកបដោយវិចិត្រភាពយ៉ាងសំរិតសំអាង ក្រោមទេពកោលសល្យដឹកនាំរឿងរបស់ លោកវេជ្ជបណ្ឌិត សរ ស៊ីយ៉ាវុឌ្ឈ។ ដំណើររឿងទាំងស្រុងមិនខុសពីអត្ថបទប្រលោមលោកនោះទេ ដោយអ្នកដឹកនាំរឿងគោរពនូវអ្វីដែលលោក ញ៉ុក ថែមបានពិរពណ៍រៀបរាប់ដោយស្លាប៉ាមាសរបស់លោក។ ផលិតករ សរ ស៊ីយ៉ាវុឌ្ឈ បាននាំមហាទស្សនិកជនទៅមើលទិដ្ឋភាពប្រវត្តិសាស្រ្តឆ្នាំ១៩២៨ ដោយរូបគេបានរៀបចំឆាកអោយដូចទាំងស្រុងទៅនិងជីវភាពរបស់ប្រជារាស្រ្តខ្មែរនៅទឹកដីខេត្តបាត់ដំបង និង ប៉ៃលិន នៅក្នុងសម័យអាណានិគមនិយមបារាំង ដោយឥតមានទាស់។ ខ្សែភាពយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦៥ នារោងភាពយន្ត កាពីតូល។ ផលិតករយើងបានជ្រើសយក លោក យី គីឡែន សម្តែងតួចៅចិត្រ , នាង ឌី សាវ៉េត សម្តែងតួនាងឃុននារី , លោ...

មរណៈភាពនៃលោក គង់ សំអាត

Image
ទឹងជីនិត រណ្តៅមរណនៃគង់សំអាត លោក គង់ សំអាត និង នាងឈូក រ័ត្ន ក្នុងរឿង យក្សតាយក្សទុំ យក្សយំស្រណោះ ផលិតនៅឆ្នាំ១៩៧៤ កាលពីសម័យកម្ពុជាមានឈ្មោះថា កោះសន្តិភាព ស្ទឹងជីនិតជាទីសែនមនោរម្យដែលប្រជារាស្រ្តខ្មែរ អាចទៅលំហែកំសាន្ត គយគន់ទេសភាពធម្មជាតិពណ៍ខៀវស្រងាត់ មើលទឹកហូរធ្លាក់តាមផ្ទាំងថ្មតូចធំ លាយឡំនិងហ្វូងមច្ចាជាតិហែលលេងកំសាន្តផង ។ ស្ទឹងជីនិត ស្ថិតនៅភូមិ ព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទឹកស្ទឹងនេះហូរចេញពីស្ទឹងសែន ។ ភាពល្អវិចិត្រទាំងនោះកើតឡើងក្រោមស្នាព្រះហស្តនៃសម្តេចព្រះនរោត្តមសីហនុ ព្រះប្រមុខរដ្ឋ។ ព្រះអង្គទ្រង់ព្រះតម្រិះគោលនយោបាយទឹក រៀបចំទឹកស្ទឹងជីនិតចេញជាធារាសាស្រ្តថ្មី អាចអោយប្រជារាស្រ្តប្រើប្រាស់ផង និង កំសាន្តផង។ ទីនេះក៏ជាទីអនុស្សាវរីយ៍នៃរឿងមួយដែលបានចេញផ្សាយតាមរលកវិទ្យុជាតិកម្ពុជានៅឆ្នាំ១៩៦៦ រឿងសន្សើមដួងចិត្ត ដែលបានពិពរណ៍និងលើករៀបរាប់ពីជីវិតស្នេហារបស់គូសង្សារមួយគូនៅក្បែរស្ទឹងជីនិតនេះ។ ក្នុងគ្រាដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ស្ទឹងជីនិតត្រូវរងនូវការខូចខាតបាត់បង់សម្រស់ និងលែងមានអ្នកទៅលំហែ។ មានរឿងរ៉ាវជាច្រើនទាក់ទងមហាសោកនាដ្យកម្មដ៏យ៉ុងខ្នងនៃបនក្បត់ប៉ុលពត គឺនៅក្...